សួនច្បាររលឹកវាលពិឃាតនៃរបបខ្មែរក្រហមនឹងមានវត្តមាននៅក្រុងឡុងបិចក្នុងឆ្នាំ២០២១

សហគមន៍ខ្មែរប្រចាំនៅទីក្រុងឡុងប៊ិច កាលថ្ងៃទី ២ ខែកុម្ភៈ នេះ បានប្រារព្ធពិធីបញ្ចុះបឋមសីលាបើកការដ្ឋានសាងសង់សួនច្បាររំឭកវាលពិឃាតមួយនៅក្នុងទីក្រុងឡុងប៊ិច ក្នុងគោលបំណងគោរពដល់វិញ្ញាណក្ខន្ធរបស់ជនរងគ្រោះក្នុងរបបប្រល័យពូជសាសន៍ខ្មែរក្រហម។ បើយោងតាមសារព័ត៌មាន Long Beach Post News សួនច្បារនេះនឹងត្រូវស្ថាបនាឡើងស្ថិតនៅទីតាំងលើទីវាលទំនេរមួយទល់មុខបណ្ណាល័យ The Mark Twain Neighborhood Library ផ្លូវលេខ 1501 E. Anaheim St.។ នៅក្នុងបរិវេណសួនច្បារនេះ នឹងគ្រោងសាងសង់ វេទិការ សួនទឹក និងស្តូបសម្រាប់ដាក់ធាតុជនរងគ្រោះដែលបាត់បង់ជិវិតនៅក្នុងរបបខ្មែរក្រហមផងដែរ។ បច្ចុប្បន្ន គម្រោងមួយនេះត្រូវបានអនុញ្ញាតឲ្យសាងសង់ ហើយដែលរំពឹងថានឹងបញ្ចប់ការសាងសង់ក្នុងឆ្នាំ ២០២១ ខាងមុខនេះ។ ប្រភពដដែលបានបញ្ជាក់ថា គម្រោងនេះធ្វើឡើងក្រោមការសហការរវាងមជ្ឈមណ្ឌលរំឭកវាលពិឃាត និងអង្គការអតីតយុទ្ធជនកម្ពុជា ដោយភាគីទាំងពីរបានចាប់ផ្ដើមគិតពីគម្រោងតាំងពីឆ្នាំ២០០៥ ហើយបញ្ចប់ការរចនាប្លង់ក្នុងឆ្នាំ ២០១៦ មកម្ល៉េះ។ លោក Dee Andrews ដែលជាអភិបាលខណ្ឌ និងជាស្ថានិកមួយរូបសម្រាប់គម្រោង បានបញ្ជាក់ថា ដំបូងគម្រោងមានតម្លៃប្រមាណ ៧៥ម៉ឺនដុល្លារ តែសមាជិកសហគមន៍ដទៃទៀតបានទម្លាក់តម្លៃនៅសល់ត្រឹម ៤០ ម៉ឺនដុល្លារ។ ហើយក្នុងដំណាក់កាលនេះ លោក Andrews ផ្ទាល់បានផ្ដល់នូវជំនួយជាទឹកប្រាក់ចំនួន១៥ … Continue reading សួនច្បាររលឹកវាលពិឃាតនៃរបបខ្មែរក្រហមនឹងមានវត្តមាននៅក្រុងឡុងបិចក្នុងឆ្នាំ២០២១